ចំណេះដឹង និងវប្បធម៌ទូទៅ

ការបង្កើនគំនិតច្នៃប្រឌិត!!

​ការពង្រឹងជំនាញគំនិតច្នៃប្រឌិត​និងវិភាគរបស់អ្នកអាច​និងគួរតែជាដំណើរមួយ​ដ៏វែងឆ្ងាយ។​ខាងក្រោមនេះគឺជាសេចក្តីណែនាំសម្រាប់ការចាប់ផ្តើមដ៏លឿន​រហ័ស។

១.ការសរសេរកំណត់ប្រចាំថ្ងៃ

​ជារៀងរាល់ព្រឹក​បន្ទាប់ពីអ្នកក្រោកពីដំណេកភ្លាម​អ្នកត្រូវសរសេរអំពីអ្វីក៏ដោយ​ឲ្យបានយ៉ាងតិច៣ទំព័រ។សរសេរពីអ្វីដែលអ្នកបានធ្វើកន្លងមក​គំនិត​ក្តីស្រមៃ​បញ្ហា​និងគំនិតពីនេះពីនោះ។​សរសេរអំពីអ្វីដែលបានឃើញ​ឬស្តាប់ឮ​និងអ្វី​ដែលអ្នកបានគិតឃើញ។​បញ្ចេញប្រតិកម្ម​ជញ្ជឹងគិត​ឆ្លុះបញ្ចាំងនិងវិភាគ។​

២.សិក្សាឬរកមើលអ្វីដែលថ្មីឲ្យបានរៀងរាល់ថ្ងៃ

ខួរក្បាលត្រូវការកម្លាំងជំរុញ។​ដោយបញ្ចូលនូវអ្វីដែលថ្មីទៅក្នុងខួររបស់អ្នក​រៀង​រាល់ថ្ងៃ​អ្នកមានការចងចាំល្អ​និងអាចទទួលយកនូវព័ត៌មានថ្មីៗ។​ជួនកាលអ្នក​ទទួលបាននូវគំនិត​ឬទស្សនៈវិស័យថ្មីៗទៀតផង។

​តើអ្នកទទួលព័ត៌មានថ្មីដោយរបៀបណា?​ធ្វើអ្វីដែលថ្មីរៀងរាល់ថ្ងៃ។​ស្តាប់កម្មវិធី​ដែលផ្សាយចេញពីស្ដានីយ៍វិទ្យុនានា​អានឬខ្ចីទស្សនាវដ្តីប្លែកៗ​ដើរលំហែរនៅ​តាមកន្លែងនានាដែលអ្នកពុំអាចទៅញឹកញាប់។​បើកភ្នែកមើល​បើកត្រចៀកស្តាប់​ភ្លក្សរសជាតិ​ស្ទាប​និងហិតក្លិនវត្ថុនានា។​ដាក់កូនសៀវភៅ​ឬកូនម៉ាញ៉េតាម​ខ្លួនដើម្បីកត់ត្រា​ឬថតយកនូវគំនិតរបស់អ្នក។

៣.លៃពេលវេលាសម្រប់លំហែរ

គេងស្តាប់តន្រ្តី។​អង្គុយហាលថ្ងៃដោយមិនធ្វើអ្វីសោះ​ដើរលំហែរ​ជិះទោចក្រ​យានយន្ត​ឬទៅហែលទឹកកំសាន្ត។​ជាការសំខាន់​អ្នកត្រូវរកពេលវេលា​ដើម្បី​បន្ធូរអារម្មណ៍​និងទុកឲ្យខួរក្បាលរបស់អ្នកធ្វើការ។​ការទទួលយកគំនិតបន្តិចម្តងៗ​ដូចភ្លៀងរលឹម​ឬនៅពេលដែលអ្នកស្ថិតនៅក្នុងរថយន្តមានគំនិតសាមញ្ញៗ​ប៉ុន្តែ​វាពិតជាមានមែន។

៤.គ្រប់គ្រងលើខ្លួនឯង

​កំណត់នូវបញ្ហាប្រឈមថ្មីមួយរៀងរាល់សបា្តហ៍។​ដោះស្រាយបញ្ហាថ្មីមួយរៀង​រាល់សបា្តហ៍​សិក្សាស្រាវជ្រាវពីអ្វីដែលថ្មីក្នុងគោលបំណងដោះស្រាយបញ្ហានេះ​ឬបង្កើននូវគំនិតថ្មីៗ។។។។។។។

បញ្ចេញមតិ